ព្រឹត្តិការណ៍

យោធានីហ្សេរីយ៉ា ជួយរំដោះចំណាប់ខ្មំាង តិចបំផុត៧២នាក់ ពីកណ្តាប់ដៃឧទ្ទាម បូកូហារ៉ាម

ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា ប្រភពចេញពីយោធាមួយរូប បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ ថា យ៉ាងហោចណាស់ ចំណាប់ខ្មាំងចំនួន៧២នាក់ ដែលបានចាប់ខ្លួនដោយក្រុមបះបោរ បូកូហារ៉ាម ត្រូវបានជួយសង្គ្រោះ ដោយយោធានីហ្សេរីយ៉ា នៅក្នុងប្រតិបត្តិការយោធា នៅរដ្ឋ Borno ភាគឦសានប្រទេស ។

ការចាប់ខ្លួន ភាគច្រើនជាស្ត្រី និងកុមារ ហើយត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីកងទ័ពបានឡោមព័ទ្ធបានទាំងស្រុង ដែលបានបើកប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅក្នុងជំរុំមួយចំនួន របស់ក្រុមបូកូហារ៉ាម ។ ប្រភពសុំមិន បញ្ចេញឈ្មោះបានបញ្ជាក់ដូច្នេះ ។

យ៉ាងហោចណាស់ ក្រុមបូកូហារ៉ាម ចំនួន១៨នាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀត បានរត់គេចខ្លួនដែលថែមទាំងមានរបួស ដោយគ្រាប់កាំភ្លើង នៅក្នុងអំឡុងពេលប្រតិបត្តិការបង្រ្កាប ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top