ព្រឹត្តិការណ៍

កូរ៉េខាងត្បូង កំពុងដាក់ចេញ នូវវិធានការថ្មីបន្ថែម ទៀត ដើម្បីជំរុញសេដ្ឋកិច្ច ពីការប៉ះពាល់ ដោយជំងឺកូវីដ-១៩

សេអ៊ូល៖ លោក Kim Yong-beom អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង នឹងដាក់ចេញនូវវិធានការ បន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេស ដែលរងគ្រោះ ដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យនហាប់ បានឲ្យដឹងថា លោកគីម បានប្រាប់កិច្ចប្រជុំមួយជាមួយមន្ត្រី ជាន់ខ្ពស់ក្រសួងថា“ វិធានការថ្មីនេះ មានគោលបំណង ធ្វើឱ្យការនាំចេញធ្លាក់ចុះ ពីសកម្មភាពសេដ្ឋកិច្ចនៅផ្ទះ។

លោកគីម បានព្រមានថា ការនាំចេញអាច នឹងបន្តធ្លាក់ចុះនៅក្នុងខែឧសភា ដោយសារផ្នែកខ្លះ នៃវិធានការទប់ស្កាត់ នៃទិសដៅនាំចេញសំខាន់ៗ របស់កូរ៉េខាងត្បូង៕
ដោយ ឈូក បូរ៉ា

Most Popular

To Top