សេអូល៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបដិសេធ របាយការណ៍ថ្មីៗ របស់កូរ៉េខាងត្បូង ស្តីពីស្ថានភាពសិទ្ធិមនុស្ស របស់កូរ៉េខាងជើងថា ជាការបង្កហេតុ នយោបាយធ្ងន់ធ្ងរ ដែលជំរុញឱ្យទំនាក់ទំនងអន្តរកូរ៉េ ឈានដល់ទីបញ្ចប់ដ៏មហន្តរាយ ។
វិទ្យាស្ថាន បង្រួបបង្រួមជាតិ ដែលជាក្រុមគ្រប់គ្រង ដោយរដ្ឋ បានចេញផ្សាយ សៀវភៅសប្រចាំឆ្នាំ របស់ខ្លួន កាលពីថ្ងៃច័ន្ទដោយដាក់ចេញ នូវការរំលោភសិទ្ធិមនុស្ស ជាច្រើននៅកូរ៉េខាងជើង ដូចជាការសម្លាប់សាធារណៈ និង ជំរុំពន្ធនាគារជាដេីម។
គេហទំព័រ Uriminzokkiri ដែលជាគេហទំព័រ ឃោសនាមួយរបស់កូរ៉េខាងជើង បានរិះគន់សេចក្តី រាយការណ៍នេះ ដោយចុះផ្សាយថា “ នេះគឺជាការបង្កហេតុ ខាងនយោបាយយ៉ាងធ្ងន់ធ្ងរ ដល់កូរ៉េខាងជើង និងជាសកម្មភាពប្រឈមមុខ ដែលបណ្តាលឱ្យមិនទុកចិត្ត និងភាពស្អប់ខ្ពើម រវាងជនរួមជាតិ និងជំរុញឱ្យទំនាក់ទំនងកូរ៉េខាងជើង – កូរ៉េខាងត្បូងឈាន ដល់ទីបញ្ចប់ដ៏មហន្តរាយ” ៕
ដោយ ឈូក បូរ៉ា