ព្រឹត្តិការណ៍

ការផ្លាស់ប្តូរ ដ៏ធំនៃសំបកព្រះច័ន្ទបង្កើតឡើង ដោយផល ប៉ះពាល់ នៃអាចម៍ផ្កាយដ៏សាហាវ បណ្តាលឲ្យស្រទាប់ ខាងក្រៅរលាយ

ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគលើរ៉ែទាំងនោះ នៅក្នុងគំរូថ្មភពព្រះច័ន្ទដំបូងត្រូវបានប្រមូលដោយអវកាសយានិករបស់អង្គការណាសាកាលពី ដើមទសវត្សទី៧០ ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃសំបកភពព្រះច័ន្ទត្រូវបានបង្កើតឡើងដោយផលប៉ះពាល់ នៃអាចម៍ផ្កាយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ពួកគេបានរកឃើញភ័ស្តុតាងដែលថា ថ្មធ្លាប់ត្រូវកម្ដៅទៅនឹង ប្រភេទសីតុណ្ហភាពខ្លាំងដែលអាចធ្វើទៅបានដោយសារតែលទ្ធផលនៃផលប៉ះពាល់ដ៏ធំមួយ។ សម្រាប់ការសិក្សារបស់ពួកគេអ្នកភូគព្ភវិទូលីសនៃសារមន្ទីរ Royal Ontario និងសហការី បានធ្វើការវិភាគឡើងវិញនូវគំរូថ្មភពព្រះច័ន្ទមួយដែល បាននាំយកមកផែនដី វិញដោយអវកាស យានិករបស់អង្គការណាសាក្នុងកំឡុងពេលបេសកកម្មApollo 17កាលឆ្នាំ ១៩៧២ ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ភ័ស្តុតាងរ៉ែបង្ហាញថា ថ្មនេះត្រូវបានបង្កើតឡើង នៅសីតុណ្ហភាពខ្ពស់បំផុតលើសពី២,៣០០ អង្សាសេ ហើយអ្នកស្រាវជ្រាវជឿថា វាបានកើតឡើងនៅពេលស្រទាប់ខាងក្រៅនៃព្រះច័ន្ទរលាយបន្ទាប់ពី មានផលប៉ះពាល់យ៉ាងខ្លាំង។

លោកវេជ្ជបណ្ឌិត White បានមានប្រសាសន៍ថា ថ្មនៅលើផែនដីកំពុងត្រូវបានកែច្នៃជាប្រចាំ ប៉ុន្តែព្រះច័ន្ទមិនបង្ហាញ ផ្ទាំងរូបភាព ឬភ្នំភ្លើងទេ ដែលអនុញ្ញាតឲ្យរក្សាទុកថ្មចាស់ៗ។ តាមរយៈការសិក្សាព្រះច័ន្ទយើង អាចយល់កាន់តែ ច្បាស់ពីប្រវត្តិដំបូងបំផុត នៃភពផែនដីរបស់យើង។

ប្រសិនបើផលប៉ះពាល់ដ៏ធំ និងកម្ដៅខ្លាំង កំពុងបង្កើតថ្មនៅលើ ព្រះច័ន្ទនោះដំណើរការដដែលនេះប្រហែលជាកំពុង កើតឡើងនៅ លើផែនដីនេះ៕

Most Popular

To Top