ព្រឹត្តិការណ៍

ទន្លេ Missouri កំពុងស្ងួតហួតហែង បន្តិចៗម្តងចាប់តាំងពីឆ្នាំ១៩៥០ អាចឈានដល់ដំណាក់កាលថ្មី នៃភាពរាំងស្ងួតនៅពាយព្យ

អាមេរិក ៖ ទន្លេមី Missouri នៃសហរដ្ឋអាមេរិក កំពុងស្ថិតនៅចំណុច ទឹកទាបបំផុត ក្នុងរយៈពេល១,២២០ឆ្នាំ ចុងក្រោយ ដោយសារការរលាយទឹក កកតិចនៅលើថ្មរ៉ក់ បង្កឲ្យមានការភ័យខ្លាច ចំពោះភាពរាំងស្ងួតដ៏ធំ នៅកណ្តាលប្រទេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

យោងតាមរបាយការណ៍ ពីបណ្ឌិត្យសភា វិទ្យាសាស្ត្រជាតិថា និន្នាការស្ងួត បានចាប់ផ្តើមក្នុងទសវត្សឆ្នាំ ១៩៥០ និងឈានដល់ចំណុចអាក្រក់បំផុត ក្នុងទសវត្សរវាង២០០០និង២០១០ នៅពេលទន្លេ Missouri ទឹកហូរទាបជាងចំណុច ណាមួយក្នុងរយៈពេល១,២០០ ឆ្នាំចុងក្រោយ ។ ក្រុមការងារបានភ្ជាប់ បាតុភូតនេះទៅនឹងការធ្លាក់ចុះ នៃព្រិលនៅលើភ្នំ Rocky ដែលផ្តល់ចំណីដល់អាងទឹកខាងលើនៃទន្លេ Missouri ហើយមានប្រហែល ៣ ភាគរយនៃលំហូរទឹកសរុបរបស់ទន្លេ ។

សាកលវិទ្យាល័យនៃរដ្ឋ North Carolina Erika Wise បានប្រាប់ The Washington Post ថា នៅក្នុង ទន្លេ Missouri River Basin យើងមានការព្រួយបារម្ភខ្លាំងនោះ គឺអនាគត នៃគ្រោះរាំងស្ងួតព្រិល ពីព្រោះព្រិលនៅលើភ្នំ Rocky មានភាពរសើបខ្លាំង ចំពោះសីតុណ្ហភាពក្តៅ។

ព្រិលផ្តល់ទឹកសម្រាប់ចរន្តទឹកហូរ ទៅតំបន់ Missouri ហើយយើងបានរៀបចំ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងជុំវិញ ការរំពឹងទុកថា ទឹកនេះនឹងត្រូវបានផ្តល់ ក្នុងល្បឿនមួយក្នុងរយៈពេលជាក់លាក់ នៃឆ្នាំនេះ ។ ទន្លេ Missouri គឺជាទន្លេវែងជាងគេបំផុត នៅសហរដ្ឋអាមេរិកមានចម្ងាយ ២,៣៤២ ម៉ាយល៍នៅចន្លោះនិទាឃរដូវរបស់ Montana និងបឹងអេស្ប៉ាញក្បែរ St. Louis, Missouri ជាកន្លែងភ្ជាប់នឹងទន្លេ Mississippi ៕

Most Popular

To Top