ព្រឹត្តិការណ៍

ឧកញ៉ាទៀ វិចិត្រ ឧបត្ថម្ភ មួកសុវត្ថិភាព ៣០ ដល់កងកម្លាំងប្រជាការពារ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានចាត់អោយតំណាងរបស់ខ្លួន នាំយកនូវ មួកសុវត្ថិភាព ចំនួន ៣០ ឧបត្ថម្ភជូនដល់ កងកម្លាំងប្រជាការពារក្រុងព្រះសីហនុ សម្រាប់ការលើកទឹកចិត្ត និងរួមចំណែក គោរពច្បាប់ចរាចរណ៍ផ្លូវគោក ។

នាឱកាសនោះ រដ្ឋបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ដល់លោកឧកញ៉ាទៀ វិចិត្រ និងលោកស្រី ដែលបានឧបត្ថម្ភ មួកសុវត្ថិភាព ចំនួន៣០ ដល់កម្លាំងប្រជាការពារក្រុងព្រះសីហនុ ដើម្បីលើកទឹកចិត្ត ក្នុងការខិតខំអនុវត្តការងារ ជូនដល់ប្រជាពលរដ្ឋកន្លងមក និងរួមចំណែកចូលរួម គោរពច្បាប់ ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ រដ្ឋបាលក្រុង ក៏បានជូនពរលោកឧកញ៉ា និងក្រុមគ្រួសារ ឲ្យជួបប្រទះ តែសេចក្តីសុខគ្រប់ប្រការផងដែរ៕

Most Popular

To Top