ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺកូវីដ១៩ផ្សេងទៀតចំនួន៤២៨នាក់បានស្លាប់នៅចក្រភពអង់គ្លេស គិតត្រឹមរសៀលថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណា កើនឡើងនៅក្នុងប្រទេសដល់ទៅ៣៣.៦១៤នាក់ ។
តួលេខទាំងនេះរាប់បញ្ចូលទាំង ការស្លាប់ទំាងអស់ ក្នុងនោះមាននៅតាមមន្ទីរពេទ្យនានា កន្លែងថែទំាសុខភាព និងតាមសហគមន៍ ។
ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មានអ្នកធ្វើតេស្តដែលមានលទ្ធផលវិជ្ជមាន រកវីរុសនៅអង់គ្លេសចំនួន ២៣៣.១៥១នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា