ព្រឹត្តិការណ៍

មន្ទីរបញ្ចការ៖ ការដកទ័ពអាមេរិក ពីអាហ្វហ្គានីស្ថាន នៅតែកំពុងបន្ត

បរទេស៖ មន្ទីរបញ្ចកោណនៅថ្ងៃសុក្រ សប្ដាហ៍នេះបាននិយាយប្រាប់ថថា សហរដ្ឋអាមេរិក កំពុងតែបន្តធ្វើការដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយត្រូវបានគេរំពឹងថា នឹងបំពេញទៅតាមរយៈកាលកំណត់ ដែលបានព្រមព្រៀងគ្នាជាមួយពួកតាលីបង់ កាលពីដើមឆ្នាំនេះ។ 

នៅក្នុងអំឡុងធ្វើសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានមានប្រសាសន៍យ៉ាងដូច្នេះថា “នោះនៅតែកំពុងតែប្រព្រឹត្តទៅ យើងរំពឹងថា នឹងសម្រេចបានរឿងនោះ នៅក្នុងរយៈកាលកំណត់ ដែលបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងជាមួយពួកតាលីបង់”។ 

យោងតាមសេចក្តីរាយការណ៍ពីកាសែត Yahoo News ការថ្លែងបែបនេះរបស់លោក Jonathan Hoffman គឺត្រូវបានធ្វើឡើង ក្រោយមានការវាយប្រហារ បណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួនពីរលើក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាសប្ដាហ៍នេះ ប៉ុន្តែការវាយប្រហារទាំងនោះ ត្រូវបានគេជឿថា ជាទង្វើរបសក្រុមរដ្ឋឥស្លាមជ្រុលនិយម៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top