ព្រឹត្តិការណ៍

លោក ត្រាំ និយាយថា មិនចង់និយាយ ជាមួយលោក ស៊ី ជីនពីង


បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញ នូវការធ្លាក់ចុះជាខ្លាំងបន្ថែមទៀត នៃចំណងមិត្តភាពរបស់លោក ជាមួយនឹងប្រទេសចិន ជុំវិញករណីរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា ដោយលោកមានប្រសាសន៍ថា លោកគ្មានចំណាប់អារម្មណ៍ និយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នោះទេ ក្នុងពេលបច្ចុប្បន្ននេះ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox Business Network នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ត្រាំ បានមានប្រសាសន៍ថា លោកមានការខកចិត្តជាខ្លាំង ចំពោះកំហុស របស់ប្រទេសចិន ក្នុងការទប់ស្កាត់ជម្ងឺ និងថា ការផ្ទុះរាតត្បាតឆ្លង បានបង្កឲ្យមាន ភាពអាប់អួរ ជុំវិញកិច្ចព្រមព្រៀងជំនួញ ក្នុងខែមករា ជាមួយទីក្រុងប៉េកាំង ដែលលោកកាលពីមុន បានសរសើរអំពីការសម្រេច បានធំៗនានា។

លោក ត្រាំ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ពួកគេគួរតែមិនឲ្យមានរឿងបែបនេះ កើតមានឡើងនោះទេ ដូច្នេះខ្ញុំបង្កើតកិច្ចព្រមព្រៀងជំនួញដ៏អស្ចារ្យមួយ ហើយក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំនិយាយថា នេះមិនមានអារម្មណ៍ ដដែលទេចំពោះខ្ញុំ។ ស្នាមត្រាជិតនឹងស្ងួតទៅហើយ ហើយមេរោគ បានលេចខ្លួនចេញមក។ ហើយវាមិនមានអារម្មណ៍ដដែល នោះទេចំពោះខ្ញុំ”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top