វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណកាល ពីថ្ងៃសុក្របានឲ្យដឹងថា សហរដ្ឋអាមេរិកប្តេជ្ញា ចំពោះផែនការដកកងទ័ព ដែលមានចែងនៅក្នុង កិច្ចព្រមព្រៀង រវាងអាមេរិក និងតាលីបង់ ដែលនឹងបន្ដដកកងទ័ព ចេញពីប្រទេសអាហ្វហ្គនីស្ថាន ខណៈកំពុងកើតមាន ករណីហិង្សានៅឡើយ។
ជំនួយការរដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រាប់កិច្ចការសាធារណៈ លោក Jonathan Hoffman បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន មន្ទីរបញ្ចកោណថា យោធាសហរដ្ឋអាមេរិក កំពុងឆ្ពោះទៅមុខ ដើម្បីឈានដល់កម្រិត កងទ័ព ៨.៦០០ នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Hoffman បានបញ្ជាក់បន្ថែមថា “នោះនៅតែដំណើរការទៅមុខ យើងរំពឹងថា នឹងបំពេញតាមពេលវេលា ដែលបានចែងក្រោមកិច្ចព្រមព្រៀង ជាមួយតាលីបង់”៕
ដោយ ឈូក បូរ៉ា