បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃសៅរ៍នេះ បានស្នើឲ្យប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆែក ឲ្យបើកច្រកព្រំដែនទាំងស្រុង នៅក្នុងពេលខាងមុខឆាប់ៗនេះ ដើម្បីធ្វើឲ្យមានការចរាចរណ៍ ដោយសេរីរបស់មនុស្សនិងទំនិញ។
ក្រោយជួបជាមួយរដ្ឋមន្ត្រីការបរទេស លុចសំបួរ លោក Jean Asselborn នៅកច្រព្រំដែនរវាងទីក្រុង Perl និងទីក្រុង Schengen នោះ លោក Heiko Maas បានមានប្រសាសន៍ថា “យើងនឹងឈប់រឹតបន្តឹងព្រំដែន សម្រាប់ប្រទេសដាណឺម៉ាក នៅក្នុងពេលពីរបីថ្ងៃខាងមុខនេះ និងពីថ្ងៃទី១៥ ខែមិថុនា នឹងមិនមានការឆែកពិនិត្យ ថែមទៀត នៅតាមព្រំដែន ជាប់ប្រទេសបារំាង អូស្ត្រាលី និងស្វីស”។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Heiko Maas បាននិយាយបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថា ការត្រួតពិនិត្យព្រំដែន ដែលមិត្តប៉ូឡូញនិងឆែក ធ្វើនាពេលបច្ចុប្បន្ននេះ ក៏នឹងត្រូវបានដក នៅក្នុងពេលអនាគតឆាប់ៗនេះ”៕
ប្រែសម្រួល៖ប៉ាង កុង