ពោធិ័សាត់៖ សែលកាត បានសម្រេចក្តីស្រម៉ៃរបស់ បុរសកម្មករម្នាក់ អោយក្លាយជាការពិត ទាំងមិននឹកស្មានដល់ក្រោយ លោក សឿន សៅ បានចូលរួមផ្ញើសារ 10K ឬខលទៅកាន់លេខ 8888 (SMS 10K or Call 8888) ដែលបានធ្វើអោយលោក ឈ្នះប្រាក់សុទ្ធរហូតដល់ 100,000ដុល្លារអាមេរិកគត់ ។
លោក សឿន សៅ រស់នៅភូមិចំការចេកខាងជើង ឃុំផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានមុខរបរ ជាកម្មករ និងជាអតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ 100,000ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ 10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ ។
ក្រុមការងារសែលកាត នៅថ្ងៃទី16 ខែឧសភា ឆ្នាំ2020 នេះបានធ្វើដំណើរ ទៅកាន់ផ្ទះរបស់លោក សឿន សៅ ដើម្បីនាំយកប្រាប់រង្វាន់ ចំនួន 100,000ដុល្លារ ប្រគល់ដល់គ្រួសារអតិថិជនខាងលើនេះ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន ត្រឹមមួយបព្រិចភ្នែក ។ ក្នុងឱកាសនេះដែរលោក សឿន សៅ បានសម្តែងសេចក្តីត្រែកអរ ជាពនពេក ដោយបានឈ្នះប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន សែលកាត រហូតដល់ 100,000ដុល្លារអាមេរិក ដែលធ្វើឲ្យលោក និងក្រុមគ្រួសារមានភាពសប្បាយរីករាយជាខ្លាំង ។
តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការនាំយកប្រាក់រង្វាន់ ទៅប្រគល់ជូនអតិថិជនរបស់ខ្លួន ដែលមានសំណាង ដល់គេហដ្ឋាននាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ក្រុមហ៊ុន សែលកាត ។
ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ឈ្នះលុយសុទ្ធ 10,000 ដុល្លាររាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុននិងធ្វើការបង្វិលលេខកូដសំណាង 6ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ 10,000ដុល្លារជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង 6ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។
សូមបញ្ជាក់ថារហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ1 នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ឈ្នះលុយសុទ្ធ 10,000ដុល្លារ រាល់ថ្ងៃ » ។
ដើម្បីឈ្នះរង្វាន់ 10,000ដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់