បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានច្រានចោល លក្ខខណ្ឌចម្បង របស់ប្រទេសចិន ដើម្បីឲ្យកោះតៃវ៉ាន់ អាចចួលរួមក្នុងអង្គការ សុខភាពពិភពលោក គឺការទទួលស្គាល់ថា តៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន នៅមុនពេលកិច្ចប្រជុំអង្គការ សុខភាពពិភពលោក ត្រូវប្រារព្ធធ្វើឡើង ក្នុងអំឡុងការរាតត្បាត នៃមេរោគកូរ៉ូណា។
ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា គណបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដែលជាបក្សកាន់ អំណាចនៅកោះតៃវ៉ាន់ បានបដិសេធមិនព្រម ទទួលស្គាល់បែបនោះ មូលដ្ឋាននយោបាយ ឲ្យមានការចូលរួម អង្គការសុខភាពពិភពលោក របស់តៃវ៉ាន់ បានឈប់កើតមាន។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ ដែលមិនមែនជាសមាជិក របស់អង្គការសុខភាពពិភពលោក បានប្រឹងប្រែង ដើម្បីបានចូលរួម ជាអ្នកអង្កេតការណ៍មួយ នៅក្នុងកិច្ចប្រជុំជាក់ស្តែង នៅសប្ដាហ៍ក្រោយរបស់សន្និបាត អង្គការសុខភាពពិភពលោក ដែលជាអង្គភាពធ្វើការសម្រេចចិត្ត របស់អង្គការសុខភាពពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង