បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនមានការជំទាស់យ៉ាងខ្លាំងក្លា ចំពោះច្បាប់ថ្មីបំផុត ចេញដោយ សហរដ្ឋអាមេរិកប្រឆាំង នឹងក្រុមហ៊ុន Huawei ហើយនឹងចាត់វិធានការ ដ៏ចំាបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលិប្រយោជន៍ របស់ក្រុមហ៊ុនចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងចិនបាននិយាយប្រាប់ថា ខ្លួនជំរុញសហរដ្ឋអាមេរិកឲ្យបញ្ឈប់ភ្លាម នូវសកម្មភាព ខុសឆ្គង ទាំងអស់នោះ។
គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបន្តធ្វើការបិទមិនឲ្យផ្គត់ផ្គង់បន្ទះឈីបជាសកល ឲ្យដល់ក្រុមហ៊ុនចិន Huawei បង្កឲ្យមានការភ័យខ្លាច ចំពោះការសងសឹករបស់ចិន និងធ្វើឲ្យប៉ះពាល់ ដល់ភាគហ៊ុន របស់ក្រុមហ៊ុនផលិតបន្ទះឈីប សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង