ព្រឹត្តិការណ៍

វីរុសបង្កជំងឺ គ្រុនញាក់សម្លាប់ ពលរដ្ឋ នីហ្សេរីយ៉ា អស់៤១នាក់

ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា មន្ត្រីមមួយរូបបាននិយាយកាលពីថ្ងៃសៅរ៍ថា សរុបអ្នកស្លាប់ដោយជំងឺគ្រុនញ៉ាក់ ឬពាក្យបច្ចេកទេសហៅថា (Lassa Fever)ដែលបានកត់ត្រា នៅរដ្ឋ Bauchi ភាគឦសានប្រទេសនីហ្សេរីយ៉ា គិតចាប់តាំងពីផ្ទុះជំងឺបង្កឡើង ដោយវីរុសនៅក្នុងប្រទេសកាលពី ដើមឆ្នាំនេះ ។
លោក Rilwanu Mohammed នាយកប្រតិបត្តិនៃទីភ្នាក់ងារអភិវឌ្ឍន៍ សុខាភិបាលបឋមប្រចាំរដ្ឋ Bauchi បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានមួយចំនួនថា ករណីនៃជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍តាំងពីមុន ហើយមានឳកាស ក្នុងការព្យាបាលនិងបានជាសះស្បើយច្រើនជាងករណីនៃជំងឺគ្រុនញ៉ាក់ ដែលបានកើតឡើង នៅក្នុងរដ្ឋនេះ ។

គាត់បានថ្លែងថា រដ្ឋាភិបាលរដ្ឋបាន ធ្វើការហ្វឹកហ្វឺនដល់បុគ្គលិកអំពី ការអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពហើយបានបាញ់ថ្នាំ ការពារការឆ្លងរាលដាលជំងឺ។

សូមបញ្ជាក់ថា ជំងឺ Lassa Fever ត្រូវបានគេរាយការណ៍មកថា ឆ្លងតាមរយៈទឹកមាត់ ទឹកនោម និងលាមកសត្វកណ្តុរ ដែលប៉ះពាល់ជាមួយមនស្ស ។ ក្នុងករណីខ្លះ ជំងឺនេះមានរោគសញ្ញាស្រដៀងគ្នា នឹងជំងឺគ្រុនចាញ់ដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top