ព្រឹត្តិការណ៍

ការចំណាយ លើរលកបច្ចេកវិទ្យាថ្មី កាន់តែច្រើន ដោយសារ នៅផ្ទះការពារ មេរោគកូរ៉ូណា

ឡុង ៖ មុនពេលឈាន ដល់ការចាក់សោរ នៅផ្ទះការពារមេរោគនោះ ជនជាតិអង់គ្លេសដទៃទៀត នាខែមីនា នោះលោកស្រីម្នាក់អាយុ ៧៣ ឆ្នាំ លោក Pamela Cox មិនដែលដើរទិញឥវ៉ាន់ ឬ ចាយលុយធនាគារ តាមអ៊ីនធើណេតទេ ព្រោះលោកស្រី មានកម្មវិធី Zoom ក្លាយជាភ្នែក ច្រមុះសម្រាប់ឲ្យលោកស្រី មើលឃើញគ្រប់បែបយ៉ាង ទៅហើយយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ។

អ្នកចូលនិវត្តន៍ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើន ក្នុងជំនាន់របស់នាង ដែលបានរកឃើញជំនាញ ព័ត៌មានវិទ្យាថ្មី នៅក្នុងជីវិត ជាផ្នែកមួយ នៃការលេចចេញ នូវរោគរាតត្បាតដ៏សាហាវ ដោយសារពិភពលោកភាគច្រើន ចាប់ផ្តើមកាត់បន្ថយការរឹតត្បិត ។ កាលសប្តាហ៍មុន ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការទទួលជ័យជម្នះ ក្នុងទិវាអ៊ឺរ៉ុប អ្នកជិតខាងរបស់នាង Cox នៅភាគពាយព្យ នៃប្រទេសអង់គ្លេស បានរៀបចំពិធីជប់លៀង តែនៅលើសង្គម តាមដងផ្លូវរបស់ពួកគេ តាមរយៈក្រុម WhatsApp ។

អតីតលេខាធិការ Cox បានប្រាប់តាមទូរស័ព្ទ ពីគេហដ្ឋានរបស់នាងនៅ Birkenhead ក្បែរ Liverpool ថា ស្រមៃមើល កាលពីប៉ុន្មានឆ្នាំមុននេះ (ការចាក់សោរ) នឹងក្លាយជាគ្រោះ មហន្តរាយទាំងស្រុង ប៉ុន្តែបច្ចេកវិទ្យាឥឡូវអស្ចារ្យណាស់ ។

លោកស្រី បានរៀបរាប់អំពីជីវិតថ្មី នៃការហៅតាម Skype ជាមួយជីតា៣នាក់ របស់គាត់ដោយចូលរួមក្នុង កម្មវិធីព្រះវិហារនិម្មិតនៅលើ Zoom ដោយបង់វិក័យប័ត្រតាមអ៊ីនធើណេត និងបញ្ជាទិញគ្រឿង ទេសស្រស់ៗពី ពាណិជ្ជករក្នុងស្រុកម្នាក់នៅលើ Facebook ។

លោកស្រី Cox ចាប់ផ្តើមជំនាញចុងក្រោយ របស់លោកស្រីក្នុងការបណ្តុះបណ្តាល ពីក្រុមហ៊ុនមួយ ដែលមានឈ្មោះថា We Are Digital ត្រូវបានចុះកិច្ចសន្យាដោយធនាគារ Lloyds ដើម្បីផ្តល់ប្រឹក្សាដល់អតិថិជនចាស់ របស់ខ្លួននៅក្នុងធនាគារតាមអ៊ីនធើណេត ៕
ដោយ៖លី ភីលីព

Most Popular

To Top