ព្រឹត្តិការណ៍

ពួកតាលីបង់ បំផ្ទុះគ្រាប់បែក នៅជិតមូលដ្ឋាន ស៊ើបការណ៍ សម្ងាត់អាហ្វហ្គានីស្ថាន សម្លាប់មនុស្ស៧នាក់ និងរបួសជាច្រើននាក់

បរទេស ៖ កងកម្លាំងពួកតាលីបង់ នៅថ្ងៃចន្ទនេះ បានបំផ្ទុះគ្រាប់បែកមួយគ្រាប់ នៅជិតមូលដ្ឋានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាហ្វហ្គានីស្ថាន ក្នុងខេត្ត Ghazni សម្លាបមនុស្សតិចបំផុត៧នាក់ និងរបួសមនុស្ស៤០នាក់ នេះបើយោងតាមសម្តី មន្ត្រីអាហ្វហ្គានីស្ថាន និងពួកតាលីបង់និយាយ ។

មន្ត្រីប៉ូលីសមួយរូប បាននិយាយប្រាប់ថា នៅម៉ោងប្រហែល៤និង៣០នាទី មូលដ្ឋាននៃកងកម្លាំងសន្តិសុខជាតិមួយ នៅក្នុងខេត្ត Ghazni ត្រូវបានក្លាយជាគោលដៅ វាយប្រហាររបស់ រថយន្តគ្រាប់បែកមួយគ្រឿង ហើយមនុស្ស៧នាក់ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកមនុស្សរបួស៤០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាយនៅមន្ទីរពេទ្យយោធាមួយកន្លែង ។

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែក នៅក្នុងអំឡុងខែពិសិដ្ឋរបស់មូស្លីមក្នុងពិធីបុណ្យ រ៉ាម៉ាដាន ជាពេលដែលប្រជាជនអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ កំពុងតែតមអាហារនេះ គឺជាហេតុការណ៍ដ៏ថ្មីបំផុត ក្នុងជម្លោះប្រកបដោយហិង្សា នៅទូទាំងប្រទេស បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់ នៅក្នុងខែកុម្ភៈក៏ដោយ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top