កូរ៉េខាងត្បូង៖ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung របស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញនូវបង្អួចឆ្លាតវៃថ្មីមួយ ដែលនឹងបញ្ចេញពន្លឺធម្មជាតិ ពេញមួយថ្ងៃ ដើម្បីធ្វើឲ្យមានពន្លឺព្រះអាទិត្យ ដើម្បីជួយជំរុញ ការផលិតវីតាមីនD នៅថ្ងៃអាប់អួរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនបាននិយាយថា បង្អូចនេះត្រូវបានគេហៅថា SunnyFive គឺជាបង្អួចត្រូវបានបម្រុងទុក សម្រាប់មនុស្សដែលរស់នៅ ក្នុងទីធ្លាមានពន្លឺតិច ឬទទួលរងពីជំងឺ ដែលប៉ះពាល់ដល់រដូវ។ មិនដូចចង្កៀងព្យាបាលពន្លឺផ្សេងទៀត SunnyFive នឹងអនុញ្ញាតឲ្យអ្នកប្រើកម្មវិធី “សេណារីយ៉ូពន្លឺព្រះអាទិត្យផ្ទាល់ខ្លួន” តាមរយៈកម្មវិធីដៃគូ បង្កើតការកំណត់ផ្ទាល់ខ្លួន សម្រាប់សីតុណ្ហភាពពណ៌ពន្លឺ និងមុំនៃពន្លឺ។
SunnyFive ក៏អាចផ្លាស់ប្តូរមុំ និងអាំងតង់ស៊ីតេពន្លឺពេញមួយថ្ងៃ ដើម្បីក្លែងធ្វើចលនាព្រះអាទិត្យ។ យោងតាមរបាយការណ៍មួយ នៅ The Verge បានឲ្យដឹងថា បង្អួចអាចត្រូវបានកំណត់ ជានាឡិការោទិ៍មួយ ដោយបង្កើតពន្លឺពេលព្រឹកភ្លឺ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ ដេកលើគ្រែថ្នមៗ សូម្បីតែនៅពេលព្រឹក រដូវរងាដ៏អាប់អួរបំផុត៕ ដោយ៖លី ភីលីព


