ព្រឹត្តិការណ៍

ចិន៖ តស៊ូស្វែងរកកូនប្រុស ដែលគេចាប់ពង្រត់ អស់រយៈពេល៣២ឆ្នាំ ទើបអាចជួបគ្នាវិញ

បរទេស៖ ជាងរឿងគួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលដែលបុរស ជាប្តីប្រពន្ធជនជាតិចិនមួយគូ ដែលបាត់កូនតាំងតែពីឆ្នាំ១៩៨៨ ទើបតែអាចជួបជុំគ្នាវិញ នៅក្នុងរយៈពេល៣២ឆ្នាំក្រោយ។

លោក Mao Yin ត្រូវបានគេចាប់ពង្រត់ តាំងតែពេលដែលលោកមានអាយុ២ឆ្នាំ ក្នុងពេលដែលឪពុក បានដាក់ឲ្យឈររង់ចាំ នៅក្នុងទីធ្លាសណ្ឋាគារមួយកន្លែង ដើម្បីទៅរកទឹកមកឲ្យកូនផឹក។ ក្រោយបាត់ខ្លួនគ្រានោះ ឪពុកម្តាយមួយគូនេះ បានឈប់ពីការងារ ហើយដើរស្វែងរកកូនប្រុសរបស់គាត់ រហូតទៅដល់១០ខេត្ត និងបានបោះពុម្ពក្រដាស ផ្សព្វផ្សាយស្វែងរកជាង ១០០០០០សន្លឹកផងដែរ ប៉ុន្តែនៅតែមិនអាចរកឃើញ។

នាងជាម្តាយមិនអស់ចិត្តឡើយ ក៏បន្តទៅធ្វើការជាមួយនឹងកម្មវិធីមួយ ដែលមានឈ្មោះថា Baby Come Back Home ដែលមានសកម្មភាពសំខាន់​គឺជួយស្វែងរកក្មេងៗ ដែលបាត់ ឬវង្វេងឪពុកម្តាយ។ អស់រយៈពេលជាង៣២ឆ្នាមកនេះ នាងបានជួយ ឲ្យក្រុមគ្រួសារ២៩នាក់ហើយ បានជួបនឹងកូនៗរបស់គេវិញ។

ការប្រទះឃើញលោកYin ត្រូវបានធ្វើឡើង កាលពីខែក្នុងខែមេសា ពេលដែលមានការសង្ស័យ ហើយយកឈាមរបស់លោក ទៅពិនិត្យDNA ទើបអាចបញ្ជាក់ច្បាស់ថា ជាមនុស្សដែលបាត់ខ្លួន កាលពី៣២ឆ្នាំពិតមែន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top