សេអ៊ូល៖ មន្រ្តីក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេសន្មតថា កំពុងប្រឈមនឹងកង្វះគ្រាប់ ធញ្ញជាតិប្រហែល ៨៦០.០០០ តោនក្នុងឆ្នាំនេះ ចំពេលមានការព្រួយបារម្ភថាជំងឺរាតត្បាត ឆ្លងរាលដាលអាចធ្វើឱ្យ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ។
ការព្យាករណ៍ផ្អែកលើការប៉ាន់ស្មាន មុនរបស់វិទ្យាស្ថានគ្រប់គ្រង ដោយរដ្ឋក្នុងតំបន់ ដែលកូរ៉េខាងជើងផលិតគ្រាប់ ធញ្ញជាតិប្រមាណ ៤,៦៤ លានតោនកាលពីឆ្នាំមុន ដែលទាបជាង ៥.៥ លានតោនដែលគេជឿថា ជាចំនួនអប្បបរមាដែលត្រូវការ ដើម្បីចិញ្ចឹមប្រជាជន ២៥ លាននាក់របស់ខ្លួន ។
មន្ត្រីរូបនោះបានប្រាប់អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌអនាមិកថា “នៅឆ្នាំនេះខាងជើង ទំនងជាប្រឈមមុខនឹងកង្វះខាត គ្រាប់ធញ្ញជាតិប្រហែល ៨៦០.០០០ តោន” ។
ប្រទេសកូរ៉េខាងជើង បានអះអាងថា មានការប្រមូល ផលល្អកាលពីឆ្នាំមុន ប៉ុន្តែប្រទេសនេះបានទទួលរងនូវកង្វះស្បៀង អាហាររ៉ាំរ៉ៃដែលបណ្តាលមក ពីអាកាសធាតុមិនអំណោយផល និងការដាក់ទណ្ឌកម្មពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ជី និងសម្ភារៈកសិកម្មសំខាន់ៗដទៃទៀត ៕
ដោយ ឈូក បូរ៉ា