វ៉ាស៊ីនតោនៈ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃអង្គារ នាវាជើងទឹកសហរដ្ឋអាមេរិក ប្រកាសព្រមានដល់ នាវាជើងទឹកទាំងឡាយនៅដែនឈូង សមុទ្រមជ្ឈិមបូព៌ា ឲ្យនៅឆ្ងាយពីគ្នា១០០ម៉ែត្រ ពីនាវាចម្បំាងសហរដ្ឋអាមេរិក ឬហានិភ័យដែលនឹង កើតមានឡើង “ក្នុងគោលបំណងដើម្បីការពារដល់ការ វាយតម្លៃស្របទៅតាមច្បាប់” ។
ការព្រមានបានកត់សម្គាល់ថា នាវាយោធាត្រូវស្ថិតក្នុងចម្ងាយ១០០ម៉ែត្រពីនាវាជើងទឹករបស់សហរដ្ឋ អាមេរិក ដែលអាចជាការរំខាន ក្នុងន័យគំរាមកំហែងមួយ និងគោលបំណងដើម្បីឲ្យការវាយតម្លៃសមស្របតាមផ្លូវច្បាប់ ។
ការព្រមាននេះ បានធ្វើឡើង ក្នុងគោលបំណងសំដៅលើអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនបានគំរាមកំហែងនឹងកម្ទេចទៅលើនាវាចម្បាំងរបស់អ៊ីរ៉ង់ បើសិនជាពួកគេ បង្កបញ្ហាមកលើនាវារបស់អាមេរិក នៅលើដែនសមុទ្រ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា
