ព្រឹត្តិការណ៍

ថៃ យល់ព្រមលើផែនការ សុំក្ស័យធន របស់ក្រុមហ៊ុន អាកាសចរណ៍ Thai Airways

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារទី ១៩ ឧសភាថា គណៈរដ្ឋមន្រ្តី របស់ប្រទេសថៃ បានយល់ព្រម លើផែនការ ដើម្បីរៀបចំរចនាសម្ព័ន្ធ ហិរញ្ញវត្ថុឡើងវិញ របស់ក្រុមហ៊ុន អាកាសចរណ៍ Thai Airways International ដែលមានបញ្ហា តាមរយៈតុលាការ អំពីការប្រកាសក្ស័យធន។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ផែនការសម្រាប់ ការរៀបចំឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដឹកនាំដោយតុលាការ ជំនួសសំណើមុន នៃកញ្ចប់សង្គ្រោះ ដែលឧបត្ថម្ភ ដោយរដ្ឋាភិបាល ដែលរងការរិះគន់យ៉ាងខ្លាំង នៅក្នុងប្រទេស។

បញ្ហារបស់ក្រុមហ៊ុន អាកាសចរណ៍ ដែលគ្រប់គ្រងដោយរដ្ឋ គឺជាឧទាហរណ៍ចុងក្រោយ នៃរបៀបដែលជំងឺ រាតត្បាតរីករាលដាល កំពុងធ្វើឱ្យប៉ះពាល់ដល់ ឧស្សាហកម្មអាកាស ចរណ៍ពិភពលោក ។

ក្រុមហ៊ុន Avianca Holdings and Virgin Australia Holdings របស់ប្រទេស កូឡុំប៊ី បានដាក់ពាក្យស្នើសុំការការពារក្ស័យធន ចាប់តាំងពីការរាតត្បាត រីករាលដាល។

ក្រុមហ៊ុនអាកាស ចរណ៍នានា នៅជុំវិញពិភពលោក បានផ្អែកលើសមត្ថភាពភាគច្រើន របស់ពួកគេដោយសារតែការណែនាំ របស់រដ្ឋាភិបាលនិងការរឹតត្បិតព្រំដែន។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានជួបបញ្ហា តាំងពីមុនពេលផ្ទុះជំងឺនេះ ដោយសារតែការប្រកួតប្រជែងខ្លាំង ពីក្រុមហ៊ុនអាកាស ចរណ៍ផ្សេងទៀត បញ្ហាថវិកា និងថ្លៃដើមចំណាយច្រើន ។

វាបានបង្ហាញពីការខាតបង់ ជារៀងរាល់ឆ្នាំបន្ទាប់ពីឆ្នាំ ២០១២ លើកលែងតែឆ្នាំ ២០១៦ ។ ក្នុងឆ្នាំ ២០១៩ របាយការណ៍ បានខាតបង់ចំនួន ៣៧៧,៣ លានដុល្លារអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top