បរទេស៖ ទីភ្នាក់ងារចិស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែឧសភានេះ បានឲ្យដឹងថា រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក បានប្រកាសអនុញ្ញាត ឱ្យមានការជួបជុំតូច ដែលអាចមានមនុស្ស រហូតដល់ទៅ ១០ នាក់ ខណៈតំបន់ជាច្រើននៅក្នុងរដ្ឋ កំពុងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។
អភិបាលរដ្ឋ លោក Andrew Cuomo បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា ការប្រមូលផ្តុំមនុស្ស មិនលើសពី ១០ នាក់ នឹងត្រូវបានអនុញ្ញាត នៅថ្ងៃទី ២៥ ខែឧសភា នៅពេលថ្ងៃនៃការចងចាំមួយ ដែលប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ប៉ុន្តែការសម្រេចចុងក្រោយ ត្រូវបានទុកសិទ្ធិ ជូនទៅដល់អជ្ញាធរក្នុងតំបន់។
គួរឲ្យដឹងដែរថា កាលពីថ្ងៃពុធសប្តាហ៍មុន តំបន់មួយបន្ថែមទៀត ក្នុងចំណោមតំបន់ចំនួនទាំង ១០ របស់រដ្ឋជាពិសេសទីក្រុង បានបំពេញគ្រប់គ្រាន់ តាមតម្រូវការទាំង ៧ ក្នុងការបើកទ្វារឡើងវិញ ហើយនឹងឈាន ចូលដំណាក់កាលដំបូង នៃការដំណើរការសេដ្ឋកិច្ចសាជាថ្មី៕
ប្រែសម្រួល៖ស៊ុនលី

