ព្រឹត្តិការណ៍

អ៊ីរ៉ង់៖ អាមេរិក ព្យាយាមបន្តបម្រាម ជួញដូរអាវុធនៅយូអិន គឺគ្មានលទ្ធផលនោះឡើយ

តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែឧសភា បាឲ្យដឹងថា មួយរយៈនេះសហរដ្ឋអាមេរិក កំពុងព្យាយាមប្រមូលសម្លេងគាំទ្រ ដើម្បីអាចបន្តបម្រាម ជួញដូរអាវុធថ្មីបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ពីសំណាក់ អង្គការសហប្រជាជាតិ។

ប៉ុន្តែកាលពីថ្ងៃអង្គារ មេដឹកនាំកំពូលវិស័យការពារជាតិអ៊ីរ៉ង់ បានអះអាងថា អាមេរិកទំនងជានឹងបរាជ័យរួច ទៅហើយក្នុងកិច្ចខំប្រឹងប្រែងនេះ។ លេខាធិការក្រុមប្រឹក្សា សន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់លោក Ali Shamkhani បានសរសេរថា កិច្ចប្រឹងប្រែងដែលមិនមាន លទ្ធផលរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្ម មកលើវិស័យសព្វាវុធអ៊ីរ៉ង់ គឺបានកំពុងបង្កឲ្យប្រតិកម្មខ្លាំងៗ ពីសំណាក់ប្រទេសរុស្សី ។

គួរឲ្យដឹងថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានបញ្ជាក់ហើយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើគ្រប់លទ្ធភាព ដើម្បីបន្តការហាមឃាត់របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិលើការលក់អាវុធរបស់ អ៊ីរ៉ង់ដែលនឹងផុតកំណត់ នៅខែតុលាខាងមុខនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top