បរទេស ៖ ក្រសួងការពារជាតិម៉ារ៉ុក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសម៉ារ៉ុក នឹងទិញយកមីស៊ីល និងប្រព័ន្ធការពារមីស៊ីល ពីក្រុមហ៊ុន ឧស្សាហកម្មការពារជាតិ បារាំង MBDA France ។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ការអនុម័តរបស់រដ្ឋាភិបាលចំពោះកុងត្រានេះ គឺត្រូវបានធ្វើឡើង ក្រោយពីប្រទេសម៉ារ៉ុក ទទួលបានកម្ចី២១១លានដុល្លារ នៅក្នុងខែកុម្ភៈ ពីក្រុមធានាគារបារាំង BNP Paribas។
គួរបញ្ជាក់ថា បារាំងផ្គត់ផ្គង់ប្រហែល ៤២ភាគរយ នៃតម្រូវការអាវុធរបសម៉ារ៉ុក ស្របពេលដែលសហរដ្ឋអាមេរិក ធ្វើការផ្គត់ផ្គង់ស្ទើរតែទាំងអស់ ហើយចំណងមិត្តភាព រវាងប្រទេសបារាំង និងប្រទេសម៉ារ៉ុក ដែលជាអតីតអាណានិគម បារាំងរហូតដល់ឆ្នាំ១៨៥៦នោះ គឺមានភាពស្និទ្ធស្នាលជាយូរមកហើយ ៕
ប្រែសម្រួល៖ប៉ាង កុង

