ព្រឹត្តិការណ៍

ការបញ្ជាទិញគ្រឿង ម៉ាស៊ីន របស់ជប៉ុន ធ្លាក់ចុះ ០,៤ភាគរយ ក្នុងខែមីនា ដែលជាឥទ្ធិពលនៃជំងឺកូវីដ-១៩

តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធនេះថា ការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ០,៤ ភាគរយនៅក្នុងខែមីនា ធៀបនឹងខែមុន ដែលវាជាឥទ្ធិពល នៃជំងឺរាតត្បាតកូវីដ-១៩។

យោងតាមការិយាល័យ ខុទ្ទកាល័យ បានឲ្យដឹងថាការបញ្ជាទិញ ដែលមិនរាប់បញ្ចូលទាំងកប៉ាល់ និងពីការប្រើប្រាស់អគ្គិសនី ដោយសារតែភាពមិនស្របគ្នានេះមានចំនួនសរុប ៨៥៤,៧ ពាន់លានយ៉េន (៧,៩ ពាន់លានដុល្លារ) ។

ការធ្លាក់ចុះ នៃការបញ្ជាទិញគ្រឿង ម៉ាស៊ីន ដែលត្រូវបានគេមើលឃើញថា ជាសូចនាករឈានមុខគេ នៃការចំណាយមូលធន បន្ទាប់មកមានការកើនឡើងចំនួន ២,៣ភាគរយនៅក្នុងខែកុម្ភៈ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top