ព្រឹត្តិការណ៍

ក្រុមហ៊ុន SoftBank Group ប្រកាសពីខាតបង់ ទឹកប្រាក់ សុទ្ធប្រចាំឆ្នាំ ៩៦១,៥៨ ពាន់លានយ៉េន

តូក្យូ ៖ ក្រុមហ៊ុនសាជីវកម្ម SoftBank Group របស់ជប៉ុន ដែលកំពុងតស៊ូយ៉ាងខ្លាំង បានរាយការណ៍ពីការ ខាតបង់យ៉ាងច្រើន ខណៈជំងឺកូរ៉ូណារាតត្បាត យ៉ាងខ្លាំងធ្វើការវិនិយោគ របស់ខ្លួនដែលបានចាប់ផ្តើម ការិយាល័យចែកចាយ WeWork មានបញ្ហា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនវិនិយោគធំៗ បានប្រកាសអាសន្នរួចទៅហើយ ដោយព្រមានកាលពីខែមុនថា “បរិយាកាសទីផ្សារកាន់តែយ៉ាប់យ៉ឺន” នឹងឈានដល់ចំណុចសំខាន់។ ប៉ុន្តែលទ្ធផលគឺអាក្រក់ ជាងកាលខ្លួនបានព្យាករ បន្តិចដោយការខាតបង់សុទ្ធ សម្រាប់ឆ្នាំបានបញ្ចប់ក្នុងខែមីនា នឹងមានចំនួន ៩៦១,៥៨ ពាន់លានយ៉េន (៨,៩ ពាន់លានដុល្លារ) ជាជាងការប៉ាន់ស្មាន ៨,៤ ពាន់លានដុល្លារ ។

ការខាតបង់ប្រតិបត្តិការ សម្រាប់ឆ្នាំនេះមានចំនួន ១,៣៦ ពាន់ពាន់លានយ៉េន ដោយមានការព្យាករណ៍ ១,៣៥ ពាន់ពាន់លានកាលពីខែមុន ។ ក្រុមហ៊ុន ដែលដឹកនាំដោយ លោក Masayoshi Son បាននិយាយថា វាត្រូវបានរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយវិបត្តិសុខភាពពិភពលោក ។ លោកបានព្រមានថា ប្រសិនបើជំងឺរាតត្បាត នៅតែបន្តក្រុមហ៊ុនរំពឹងថា ភាពមិនប្រាកដប្រជា នៅក្នុងអាជីវកម្មវិនិយោគ របស់ខ្លួននឹងនៅតែមាន នៅក្នុងឆ្នាំសារពើពន្ធបន្ទាប់។

មូលនិធិវិនិយោគ របស់ខ្លួនរួមទាំងមូលនិធិចក្ខុវិស័យ ដ៏សំខាន់ បានកត់ត្រាការខាតបង់ ប្រតិបត្តិការចំនួន ១,៩ ពាន់ពាន់លានយ៉េន ហើយក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុននានានៅក្នុងមូលនិធិរបស់ចក្ខុវិស័យ ដើម្បីរៀបចំវាសម្រាប់ការធ្លាក់ចុះ នៃស្ថានភាពអាជីវកម្ម ៕ដោយ៖លី ភីលីព

Most Popular

To Top