តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន បានជួបនឹងឱនភាពពាណិជ្ជកម្មទំនិញចំនួន ៩៣០,៤ ពាន់លានយ៉េន (៨,៦ ពាន់លានដុល្លារ) នៅក្នុងខែមេសា ដោយសារតែឥទ្ធិពល នៃជំងឺកូវីដ-១៩។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងរបាយការណ៍បឋមថា ការនាំចេញបានធ្លាក់ចុះ ២១,៩ ភាគរយធៀបនឹងឆ្នាំមុន ខណៈពេលដែលការនាំចូលធ្លាក់ចុះ ៧,២ ភាគរយ៕
ដោយ ឈូក បូរ៉ា

