បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២១ខែឧសភានេះ បាននេះបានឲ្យដឹងថាកងកម្លាំងជើងទឹកអាមេរិក ប្រចាំនៅ តំបន់ប៉ាស៊ីហ្វិកបានអនុញ្ញាតិ ឲ្យនាវាផ្ទុកយន្តហោះចម្បាំងប្រភេទ Theodore Roosevelt របស់ខ្លួនអាចចាកចេញពីមូលដ្ឋានទ័ព Guam វិញហើយ កាលពីថ្ងៃពុធ។
នេះគឺជាការធ្វើសកម្មភាពឡើងវិញលើកទី១ ក្រោយពេលដែលកូវីដ១៩បានបើក ការវាយប្រហារអស់រយៈពេលជាង២ខែមកហើយ។ នាវានឹងធ្វើការងារ សាកល្បងឡើងវិញ នូវប្រព័ន្ធសំខាន់ៗដែលត្រូវការដើម្បីទ្រទ្រង់ ប្រតិបត្តិការនាពេលខាងមុខនេះ។ កងនាវាបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ គេហទំព័ររបស់ខ្លួនថាដំណើរការ លើកនេះគឺជាជំហានសំខាន់សម្រាប់នាវាចម្បាំងមួយនេះដើម្បីឈានទៅដល់ការដាក់ពង្រាយតាមផែនការរបស់ខ្លួន។
គួរឲ្យដឹងដែរថាក្នុងអំឡុង ពេលនៃដំណើរ ការនេះនាវាមួយគ្រឿងនេះត្រូវបានគេមើលឃើញថានឹងនៅតែស្ថិតក្នុងដែនទឹក នៅឯនាយឆ្នេរ Guam ដដែលដើម្បីអនុញ្ញាតិ ឲ្យអ្នកបើកយន្តហោះនិងនាវិក អាចធ្វើការងារ សាកល្បងរបស់ខ្លួន សម្រាប់ប្រតិបត្តិការ ហោះហើរ៕
ប្រែសម្រួល៖ស៊ុនលី