ព្រឹត្តិការណ៍

កូរ៉េខាងត្បូង ប្រឹងជំរុញទំនាក់ទំនង ជាមួយកូរ៉េខាងជើង ខណៈក្រុងវ៉ាស៊ីនតោន -ព្យុងយ៉ាង កំពុងជាប់គាំង រឿងកិច្ចចរចា នុយក្លេអ៊ែរ

សេអ៊ូល៖ អតីតជំនួយការកំពូល របស់លោកបានលើកឡើងថា លោកប្រធានាធិបតី មូន ជេអ៊ីន នឹងជំរុញគម្រោងសហប្រតិបត្តិការ អន្តរកូរ៉េ ដើម្បីធ្វើឱ្យដំណើរការ សន្តិភាពកូរ៉េឡើងវិញ ខណៈមានភាពជាប់គាំង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។

នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តីក្នុងស្រុកលោក Im Jong-seok អតីតប្រធានបុគ្គលិកក៏បានអំពាវនាវ ឱ្យមានជំនួបកំពូលរវាងលោកមូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីបំបែកភាពជាប់គាំង ក្នុងទំនាក់ទំនងបច្ចុប្បន្ន។

ប្រធានបុគ្គលិកទី១ របស់លោក មូន រូបនេះ បានលើកឡើងថា “ប្រសិនបើគ្មានការរីកចម្រើន រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅឆ្នាំនេះទេ លោកប្រធានាធិបតីមូ ន នឹងព្យាយាមជំរុញទៅមុខដើម្បីធ្វើអ្វីៗបាន ខណៈដែលការប្រាស្រ័យ ទាក់ទងឱ្យបានគ្រប់គ្រាន់ ជាមួយសហរដ្ឋអាមេរិក ទោះបីជាមានទស្សនៈ អវិជ្ជមានក៏ដោយ” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top