ព្រឹត្តិការណ៍

យោធាអ៊ីស្រាអ៊ែល និយាយថា អ៊ីរ៉ង់ចាប់ផ្តើមដកខ្លួន យឺតៗ ពីប្រទេសស៊ីរី

បរទេស៖ នៅថ្ងៃសុក្រនេះ យោធាអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីរ៉ង់កំពុងតែដកខ្លួនចេញ ពីប្រទេសស៊ីរីបន្តិចម្តង ៗ ដើម្បីឆ្លើយតបនឹងការវាយប្រហារ របស់អ៊ីស្រាអែលក៏ដូចជាការកើនឡើង នូវការមិនសប្បាយចិត្តពីសំណាក់ពលរដ្ឋក្នុង ស្រុកជាពិសេសពាក់ព័ន្ធនឹង បញ្ហាសេដ្ឋកិច្ចនិង ការគ្រប់គ្រង របស់ខ្លួន នៃជំងឺរាតត្បាតវីរុសកូវីដ១៩។

គួរឲ្យដឹងដែរថា ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់មានប្រវត្តិស្ថិត នៅក្រោមស្រមោលសង្រ្គាម អស់រយៈពេលជាច្រើន ឆ្នាំមកហើយ នៅក្នុងប្រទេសស៊ីរី ហើយមួយរយៈនេះ អ៊ីស្រាអែលបានចោទថាអ៊ីរ៉ង់ កំពុង បង្កើនវត្តមានយោធា របស់ខ្លួននៅតាមព្រំដែន នៃប្រទេសមួយនេះ។

ក្នុងពេលដែលកំពុង មានភាពវឹកវរ នៃសង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរីនោះប្រទេសអ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារម្តង ហើយម្តងទៀតក្នុងគោល បំណងរុញច្រាន កម្លាំង អ៊ីរ៉ង់និងទប់ស្កាត់ការបញ្ជូនអាវុធទំនើប ៗ ទៅក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងប្រយុទ្ធយ៉ាងខ្លាំងក្លានៅក្នុងប្រទេសស៊ីរី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top