ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា ប្រភពពីប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា សរុបមានសាកសពចំនួន៥០នាក់ និងរបួស៧បានរកឃើញ និង ០២នាក់នៅមន្ទីរពេទ្យ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅតំបន់ផ្ទះអ្នកស្រុករស់នៅ នៅក្រុងកំពង់ផែ Karachi ស្ថិតនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ។
ប្រភពពីប៉ូលិសបាន ប្រាប់ដល់ស៊ិនហួ ថា សាកសពទំាងនេះ នឹងត្រូវបញ្ជាក់អត្តសញ្ញាណ តាមរយៈការធ្វើ តេស្ត DNA។
ការលើកឡើងត្រួសៗ ប្រាប់ដល់ស៊ិនហួ អំពីមូលហេតុ នៃការធ្លាក់យន្តហោះ លោក Ismail Khoso អ្នកនាំមកពីអាជ្ញាធរ អាកាសចរណ៍ ស៊ីវិលរបស់ប្រទេសប៉ាគីស្ថាន បាននិយាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ប៉ាគីស្ថានអន្តរជាតិ (PIA) គឺ Airbus A320ជាមួយអ្នកដំណើរ ប្រមាណ១០០នាក់ នៅលើនោះ ហើយការធ្លាក់ បានកើតឡើងភ្លាមៗ នៅមុនពេលយន្តហោះធ្វើការចុះចត នៅក្រុងកំពង់ផែ Karachi កាលពីរសៀលថ្ងៃសុក្រ ។
គួររំលឹកថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ យន្តហោះ ATR-42 មួយគ្រឿងរបស់ក្រុមហ៊ុន PIA បានហោះទៅមកស្រុក Chitral ឆ្ពោះត្រង់ទៅរដ្ឋធានី ឥស្លាម៉ាបាដ បណ្តាលឲ្យស្លាប់អ្នកដំណើរទំាងអស់៤៨នាក់ និងក្រុមសហសេវឹកនៅលើយន្តហោះនោះ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា