តូក្យូ៖ ក្រុមហ៊ុន SoftBank Group Corp បាននិយាយថា ខ្លួនគ្រោងលក់៥ភាគរយ នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក របស់ខ្លួន SoftBank Corp នឹងទទួលបាន ៣១០,២ ពាន់លានយ៉េន (២,៩ ពាន់លានដុល្លារ) ជាផ្នែកមួយនៃកម្មវិធី ដើម្បីបង្កើនប្រាក់ចំនួន ៤១ ពាន់លានដុល្លារ តាមរយៈការលក់ទ្រព្យសម្បត្តិ។
ក្រុមហ៊ុនជប៉ុនមួយនេះ បានប្រកាសមួយថ្ងៃមុននេះថា ខ្លួននឹងលក់ភាគហ៊ុនចំនួន២៤០ លានហ៊ុន នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយទុកឲ្យក្រុមហ៊ុននេះ កាន់កាប់ភាគហ៊ុនចំនួន ៦២,១រយភាគ នៅក្នុងក្រុមហ៊ុនចែកចាយ wireless ធំបំផុតទី ៣ របស់ជប៉ុន។
ក្រុមហ៊ុន SoftBank ត្រូវការសាច់ប្រាក់ សម្រាប់ការទិញភាគហ៊ុនត្រឡប់មកវិញ ដែលមានកំណត់ត្រា ក្នុងគោលបំណងគាំទ្រ ដល់តម្លៃភាគហ៊ុនរបស់ខ្លួន នៅពេលការវិនិយោគ បច្ចេកវិទ្យាធ្លាក់ចុះ៕ ដោយ៖លី ភីលីព