បរទេស៖ មជ្ឈមណ្ឌលសម្រាប់ ការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 (CCSA) បានគាំទ្រនូវអនុសាសន៍ ដើម្បីពង្រីកការប្រើប្រាស់ ច្បាប់គ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែទៀត ប៉ុន្តែការពិចារណា កំពុងត្រូវបានផ្តល់ ឱ្យដើម្បីកាត់បន្ថយបម្រាម គោចរពេលរាត្រី នៅពេលដែលការឆ្លងមេរោគ វីរុសនេះបន្តធ្លាក់ចុះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការបន្ធូរបន្ថយបម្រាមគោចរ ត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ ពេញអង្គនៃ CCSA នៅថ្ងៃសុក្រ នៅពេលដែលការពង្រីក ក្រឹត្យនេះ គឺជាធាតុកំពូល នៅក្នុងរបៀបវារៈ។
អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថា កិច្ចប្រជុំដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានឯកភាពលើភាពចាំបាច់ ដើម្បីពង្រីកការប្រើប្រាស់ក្រឹត្យនេះ ចាប់ពីចុងខែនេះ ដល់ចុងខែមិថុនា។
វេជ្ជបណ្ឌិត Taweesilp បាននិយាយថា ការពន្យារពេល គឺចាំបាច់ពីព្រោះប្រទេសនេះ នៅតែកំពុងប្រយុទ្ធ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុស និងការពារការឆ្លងថ្មី ដែលជាករណីនាំចូលពីបរទេស៕
ប្រែសម្រួលៈ ណៃ តុលា