ព្រឹត្តិការណ៍

អាមេរិក ពិភាក្សាធ្វើតេស្ត នុយក្លេអ៊ែ ដំបូងរបស់ខ្លួន ក្នុងរយៈពេល ជាច្រើនទសវត្ស

បរទេស៖ រដ្ឋបាលលោក ត្រាំ កាលពីសប្ដាហ៍មុន បានពិភាក្សាគ្នា ថាតើត្រូវធ្វើបំផ្ទុះ តេស្តសាកល្បង នុយក្លេអ៊ែដំបូងរបស់ខ្លួន គិតចាប់តាំងពីឆ្នាំ១៩៩២មក តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Washington Post ដែលលើកយកសម្តី មន្ត្រីជាន់ខ្ពស់មួយរូប និងអតីតមន្ត្រីពីររូប ដែលដឹងពីបញ្ហានេះ។

កាសែត Washington Post បានរាយការណ៍ប្រាប់ថា ប្រធានបទនោះ បានប្រាកដឡើង នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ តំណាងឲ្យទីភ្នាក់ងារ សន្តិសុខជាតិកំពូលនានា ក្រោយមានការចោទប្រកាន់ ពីរដ្ឋបាលលោក ត្រាំ ថា ប្រទេសរុស្ស៊ី និងប្រទេសចិន កំពុងតែធ្វើតេស្ត សាកល្បងនុយក្លេអ៊ែកម្រិតទាប។

ប៉ុន្តែកិច្ចប្រជុំនោះ មិនបានបញ្ចប់ទៅជាមួយ កិច្ចព្រមព្រៀងណាមួយ ឲ្យធ្វើតេស្តនុយក្លេអ៊ែនោះទេ ហើយជាទីបំផុត ការសម្រេចចិត្តត្រូវបានធ្វើឡើង ប្រើប្រាស់វិធានការដទៃ ក្នុងការឆ្លើយតបចំពោះការគម្រាមកំហែង ធ្វើឡើងដោយ ចិន និងរុស្ស៊ី និងជៀសវាង ការបន្តធ្វើតេស្តសាកល្បង៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top