ព្រឹត្តិការណ៍

មេដឹកនាំ កូរ៉េខាងជើង ប្តេជ្ញាជំរុញ បង្កើនសមត្ថភាព នុយក្លេអ៊ែ

បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរៀបចំកិច្ចប្រជុំយោធាមួយ ដើម្បីពិភាក្សាអំពីគោលនយោបាយថ្មី ជំរុញបង្កើនសមត្ថភាពនុយក្លេអ៊ែរបស់ប្រទេស ស្របពេលកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែបានជាប់គាំងជាមួយសហរដ្ឋអាមេរិ។ 

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ឲ្យដឹងថា កិច្ចប្រជុំយោធារៀបចំឡើងដោយលោក គីម ជុងអ៊ុន នោះ បានពិភាក្សាគ្នាអំពីវិធានការជំរុញពង្រឹងកងកម្លាំងប្រដាប់អាវុធ និងទប់ទល់ការគម្រាកកំហែងយោធាទាំងតូចទាំងធំ ពីកងកម្លាំងរបស់សត្រូវ។ 

គួរបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មាធិការយោធាកណ្ដាលដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងនេះ គឺជាការបង្ហាញខ្លួនជាសាធារណៈដំបូងរបស់លោក គីម ជុងអ៊ុន ក្នុងរយៈពេល៣សប្ដាហ៍ ហើយស្របពេលមានក្តីព្រួយបារម្ភពីមេរោគកូរ៉ូណា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានមិនបង្ហាញខ្លួនជាសាធារណៈខុសប្រក្រតីមួយរយៈពេល បង្កឲ្យមានមន្ទិលសង្ស័យនិងពាក្យចចាមអារាមផ្សេងៗ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top