ព្រឹត្តិការណ៍

ក្រោយរងគ្រោះ ដោយព្យុះ កំបុតត្បូង ឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានគ្រោះ រញ្ជួយដី កម្រិត៥,៦រ៉ិចទ័រ បានវាយប្រហារ នៅភាគកណ្តាល

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ កម្រិត៥,៦រ៉ិចទ័របានវាយប្រហារមកលើភាគកណ្តាលប្រទេសឥណ្ឌា នៅវេលាម៉ោង២៣.និង០២នាទី ម៉ោងសកលកាលពីថ្ងៃសៅរ៍ ។

គ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមបានឲ្យឃើញថា មានរង្វាស់១៤.៨១២ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៦៦.៦៨២៣ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ នាយកដ្ឋានឧតុនិយមឥណ្ឌា ហៅកាត់(IMD)បានឲ្យដឹងកាលពីថ្ងៃពុធថា ព្យុះកំបុតត្បូងមួយឈ្មោះថា Amphan  បានបង្កឲ្យមានគ្រោះបាក់ដី នៅជិតក្រុង Sunderbans រដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា ដែលមានល្បឿនខ្យល់បក់១៦០ដល់១៧០គីឡូម៉ែត្រក្នុង១ម៉ោង និងអាចដល់១៩០គីឡូម៉ែត្រក្នុង១ម៉ោង ។

នាយកដ្ឋានខាងលើបានឲ្យដឹងថា “គ្រោះបាក់ដី បានធ្វើឲ្យតំបន់នៅរដ្ឋ West Bengal រងការខូចខាង ហើយគ្រោះបាក់ដីនេះ នឹងបន្តរយៈពេលប្រមាណ៤ម៉ោង” ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top