បរទេស៖ វេទិកាមួយត្រូវបានគេប្រាប់ថា អ្នករកស៊ីផ្លូវភេទនៅប្រទេសថៃរាប់ពាន់នាក់ ត្រូវបានគេបដិសេធក្នុងការទទួលបានប្រាក់សង្គ្រោះ នៅពេលដែលមានការឆ្លងវីរុសកូវីដ១៩ ទោះបីជាពួកគេបានចូលរួមក្នុងឧស្សាហកម្មទេសចរណ៍ដែលមានការរីកចម្រើនក៏ដោយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Suparnee Pongruengphant ប្រធានគម្រោងសម្រាប់សមភាពយេនឌ័រ និងការដាក់បញ្ចូលសង្គមនៅក្នុងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា ការស្ទង់មតិរបស់ទីភ្នាក់ងារបានបង្ហាញថា អ្នករកស៊ីផ្លូវភេទរហូតដល់ទៅ ២ សែននាក់នៅក្នុងប្រទេសថៃ បានបាត់បង់ការងារភ្លាមៗនៅពេលរដ្ឋាភិបាលបញ្ជាឱ្យបិទកន្លែងរាត្រីនៅចុងខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ។
លោកស្រីបន្ថែមថា « វាគួរឱ្យសោកស្តាយដែលនិយាយថា រដ្ឋាភិបាលមិនបានធ្វើគ្រប់គ្រាន់ដើម្បីគាំទ្រក្រុមនេះ និងតម្រូវការបន្ទាន់របស់ពួកគេ។ ពួកគេត្រូវបានបដិសេធការគាំទ្រផ្តល់លុយ ពីព្រោះពួកគេមិនត្រូវបានគេចាត់ថាជាពលករផ្លូវការនិងស្របច្បាប់នៅក្នុងប្រទេសថៃ [ពួកគេគួរតែមានសិទ្ធិទទួលបាន] ទៅការការពារ និងសេវាសុខុមាលភាពដូចគ្នា នឹងវិជ្ជាជីវៈផ្សេងទៀតដែរ»៕ប្រែសម្រួលៈ ណៃ តុលា