ព្រឹត្តិការណ៍

លោកពូទីន និយាយថា ស្ថានភាពកូវីដ១៩ កំពុងស្ថេរភាព

បរទេស៖ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ប្រធានាធិបតី ពូទីន បាននិយាយថា ការផ្ទុះឡើងនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្លាក់ចុះ និងមានភាពវិជ្ជមាន ដើម្បីអាចអនុញ្ញាត ឲ្យមានការបន្ធូរបន្ថយ ការរឹតត្បិតក្នុងពេលឆាប់ៗនេះ។

ក្នុងពេលនេះដែរ ក្រុមមន្រ្តីរដ្ឋាភិបាល កំពុងព្យាយាមធ្វើការការពារទិន្នន័យ របស់ប្រទេសនេះ ចំពោះតួលេខការស្លាប់ ដោយកន្លងមកតែងតែ មានការពាក្យរិះគន់ថា តួលេខដែលខ្លួនប្រកាស គឺជាព័ត៌មានមិនពិត ខុសពីតួលេខជាងក់ស្តែង។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមវីដេអូ ជាមួយមន្រ្តីជាន់ខ្ពស់ លោកពូទីន បានចង្អុលបង្ហាញ អំពីការថយចុះចំនួន នៃការឆ្លងថ្មីនៅក្នុងទីក្រុងមូស្គូ និងតំបន់ផ្សេងទៀត ដែលអាចឈាន ទៅដល់ការដកបម្រាមរឹតបន្តឹង ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ លើភាពចាំបាច់ ក្នុងការថែរក្សាសមត្ថភាពមន្ទីរពេទ្យ ក្នុងករណីមានរលកថ្មី នៃការឆ្លងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top