អូស្រ្តាលី ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា វ៉ាក់សាំង HPV ដែលត្រូវបានផ្តល់ឲ្យក្មេងជំទង់ ដើម្បីការពារប្រឆាំង នឹងជំងឺមហារីក មាត់ស្បូន និងជំងឺមួយចំនួនទៀត ក្នុងប្រដាប់បន្តពូជ កាត់បន្ថយហានិភ័យ នៃការកើត “ឆ្លងទន្លេ” មិនគ្រប់ខែ ចំពោះស្ត្រីមានផ្ទៃពោះ។
ការចាក់វ៉ាក់សាំងការពារ ប្រឆាំងនឹងវីរុស Papillomavirus របស់មនុស្ស គឺជាក្រុមនៃវីរុស ដែលបង្កឲ្យមានជំងឺមហារីក មាត់ស្បូន និងឬសក្នុងប្រដាប់បន្តពូជ។ ប៉ុន្តែអ្នកស្រាវជ្រាវអូស្ត្រាលី និយាយថា វាអាចមានអត្ថប្រយោជន៍ បន្ថែមទៀត តាមរយៈការបន្ថយហានិភ័យលទ្ធផលនៃការមានគភ៌មិនល្អ (APOs) ចំពោះស្ត្រី ដែលចាក់វ៉ាក់សាំង។
ស្ថិតិថ្នាក់ជាតិ បានបង្ហាញថា វ៉ាក់សាំងនេះបានការពារការ កើតមិនគ្រប់ ខែជាង ២,០០០នាក់ នៅប្រទេសអូស្រ្តាលី ចាប់តាំងពីវាត្រូវបានណែនាំ សម្រាប់សិស្សសាលា នៅក្នុងប្រទេសក្នុងឆ្នាំ ២០០៧ ។ អ្នកស្រាវជ្រាវបាននិយាយថា វាបានបន្ថយហានិភ័យ នៃការកើតមិនគ្រប់ខែ នៅក្នុងប្រទេសអូស្រ្តាលីជាង ៣ ភាគរយ និងកំណើតទារក តូចជាងទំហំធម្មតាជិត ១០ ភាគរយ ។
ការសិក្សានេះមានផលប៉ះពាល់ ដល់ម្តាយជំនាន់ថ្មីនៅចក្រភពអង់គ្លេស ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងមួយឆ្នាំ បន្ទាប់ពីអូស្ត្រាលី ។ នៅចក្រភពអង់គ្លេស វ៉ាក់សាំង HPV ត្រូវបានផ្តល់ ជូនជាប្រចាំដល់ក្មេងស្រី ដែលមានអាយុចាប់ពី ១២-១៣ ឆ្នាំចាប់តាំងពីឆ្នាំ ២០០៨ ប៉ុន្តែមានតែ ចំពោះក្មេងប្រុស មានអាយុដូចគ្នា ចាប់ពីខែកញ្ញាឆ្នាំមុន ៕ដោយ៖លី ភីលីព


