អាមេរិកទូរស័ព្ទស៊េរីថ្មី iPhone 12 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple អាចឥតខ្សែទាំងស្រុង មានន័យថា អ្នកប្រើប្រាស់ នឹងមិនទទួលបានកាស ឥតខ្សែឡើយ ហើយត្រូវបង្ខំចិត្តទិញ AirPods ចំនួន ១៥៩ ដុល្លាររបស់ក្រុមហ៊ុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ព័ត៌មាននេះ ត្រូវបានលាតត្រដាង ដោយអ្នកព្យាករណ៍ផលិតផល Apple ល្បី លោក Ming-Chi Kuo ដោយជឿជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មួយនេះអាចនឹងផ្តល់ ជូនការផ្សព្វផ្សាយ ឬការបញ្ចុះតម្លៃលើ AirPods នារដូវវិស្សមកាលនេះ ។
យោងតាម 9to5Mac រាយការណ៍ថា លោក Kuo ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Apple មិនត្រូវបានគេរំពឹងថានឹងបញ្ចេញម៉ូដែលថ្មីនៃ AirPods ឬ AirPods Pro រហូតដល់ឆ្នាំ ២០២១ នោះទេ។
ក្រុមហ៊ុន Apple បានដាក់បង្ហាញ ទូរស័ព្ទ iPhone ស៊េរីថ្មីជាប្រចាំ នៅក្នុងខែកញ្ញា អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរបាយការណ៍ជាច្រើនបានលើកឡើងថា អ្នកប្រើប្រាស់ប្រហែលជាត្រូវរង់ចាំ រហូតដល់ខែវិច្ឆិកា ទើបអាចទទួលបាននូវ ទូរស័ព្ទដៃមួយគ្រឿង ។ ក្រុមហ៊ុនបានឆ្លងកាត់ ការពន្យារពេល ដោយសារជំងឺកូរ៉ូណា រីករាលដាល បានបិទទ្វាររោងចក្ររបស់ខ្លួន នៅក្នុងប្រទេសចិន កាលពីដើមឆ្នាំនេះ ៕
ដោយ៖លី ភីលីព


