ព្រឹត្តិការណ៍

មន្ត្រីអាមេរិក ស្នើជាថ្មី ឲ្យកូរ៉េខាងជើង បោះបង់អាវុធ នុយក្លេអ៊ែ

បរទេស៖ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien នៅថ្ងៃអាទិត្យ បានបង្កើតការស្នើឲ្យប្រទេសកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែ ប្រសិនបើចង់បានសេដ្ឋកិច្ចល្អប្រសើរ ក្រោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រារព្ធធ្វើកិច្ចប្រជុំបក្សដ៏សំខាន់មួយ ដើម្បីពិភាក្សាការជំរុញបង្កើនការទប់ទល់នុយក្លេអ៊ែ។ 

នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយកម្មវិធី Face the Nation របស់ទីភ្នាក់ងារសារព័ត៌មាន CBS News លោក Robert O’Brien បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអាចនឹងបញ្ចៀសជម្លោះជាមួយកូរ៉េខាងជើង ក្នុងរយៈពេល៣ឆ្នាំកន្លះចុងក្រោយ ហើយលោកប្រធានាធិបតី បានចូលរួមក្នុងកិច្ចការការទូតដោយផ្ទាល់ល្អឥតខ្ចោះមួយចំនួន ជាមួយលោក គីម ជុងអ៊ុន”។ 

“ប៉ុន្តែនៅទីបំផុត ប្រជាជនកូរ៉េខាងជើង ប្រសិនបើពួកគេចង់បោះជំហានចូលពិភពលោកជាថ្មីឡើងវិញ ប្រសិនបើពួកគេចង់បានសេដ្ឋកិច្ចដ៏ល្អប្រសើរនោះ យើងសង្ឃឹមថា ពួកគេពិតជាធ្វើ ពួកគេនឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top