សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើកិច្ចចរចាលើកទី ៧ ជាមួយប្រទេសចិន នៅសប្តាហ៍នេះ ដើម្បីពិភាក្សា អំពីការពង្រីកវិសាលភាព នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី (FTA) របស់ប្រទេសទាំងពីរ ដើម្បីគ្របដណ្តប់លើ វិស័យសេវាកម្ម និងការវិនិយោគ។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ប្រទេសទាំងពីរនឹងចាប់ផ្តើមការ ប្រជុំនិម្មិតរយៈពេល ៤ ថ្ងៃនៅថ្ងៃអង្គារនេះ ដើម្បីបង្កើន ល្បឿនវឌ្ឍនភាព ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដែលបង្កការកកស្ទះ ដល់ការធ្វើដំណើរ និងសេដ្ឋកិច្ចពិភពលោក។
ការប្រជុំមុនត្រូវបានធ្វើឡើង នៅទីក្រុងប៉េកាំងកាលពីខែវិច្ឆិកា ឆ្នាំមុន ។ ទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង បានអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) កាលពីខែធ្នូ ឆ្នាំ២០១៥ ដើម្បីកាត់បន្ថយពន្ធលើទំនិញ ៕
ដោយ ឈូក បូរ៉ា