ព្រឹត្តិការណ៍

លោកអាបេ​ ប្តេជ្ញាបង្កើន កញ្ចប់ មេរោគ កូវីដ-១៩​ របស់ជប៉ុន ទ្វេដង ដល់ជាង ២០០ ទ្រីលានយ៉េន

តូក្យូ៖​ លោកនាយករដ្ឋមន្រ្តី​ ស៊ីនហ្សូ​ អាបេ​ បានលេីកឡេីងថារដ្ឋាភិបាលជប៉ុន​ នឹងបង្កើនកញ្ចប់ សង្គ្រោះបន្ទាន់របស់ខ្លួនស្ទើរតែទ្វេដង​ ដើម្បីដោះស្រាយការធ្លាក់ចុះ នៃសេដ្ឋកិច្ចពីការរាតត្បាតវីរុសនេះរហូតដល់ ជាង ២០០ ទ្រីលានយ៉េន (១,៨៦ ទ្រីលានលានដុល្លារ) ពីចំនួន ១១៧,១ ទ្រីលានយ៉េននាពេលបច្ចុប្បន្ន។

 គណៈរដ្ឋមន្រ្តីនឹងអនុម័តថវិកាបន្ថែម ជាលើកទី ២ សម្រាប់ឆ្នាំ២០២០ ដើម្បីផ្តល់ហិរញ្ញប្បទានដល់វិធានការណ៍ជំរុញសេដ្ឋកិច្ចបន្ថែមទៀត​ សម្រាប់អាជីវកម្មដែល ធុនតូចក៏ដូចជាកម្មករ​ និងនិស្សិត។  អាណាខេត្តផ្សេងទៀត ដែលបើកផ្លូវសម្រាប់ការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។

 លោកបានលេីកឡេីងថា“ ទំហំនៃកញ្ចប់នេះ នឹងមិនធ្លាប់មានទេដែលត្រូវនឹង ៤០ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស  ខ្ញុំនឹងការពារសេដ្ឋកិច្ចជប៉ុន​ ប្រឆាំងនឹងវិបត្តិដែលកើតឡើងម្តងក្នុងមួយសតវត្សរ៍តាមរយៈ ការឆ្លើយតបដ៏ធំបំផុតរបស់ពិភពលោក៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top