ព្រឹត្តិការណ៍

បក្សី នៅតំបន់ អាក់ទិក ធ្វើឲ្យប្រព័ន្ធ ភាពស៊ាំចុះខ្សោយ នៃសន្សំសំចៃ ថាមពលសម្រាប់ រក្សាភាពកក់ក្តៅ ក្នុងកំឡុង ខែត្រជាក់ បំផុត

ស៊ុយអែត៖ការសិក្សាបង្ហាញថា បក្សីទឹកកកដែលរស់នៅតំបន់ទឹកកកអាក់ទិកអាចមានវិធានការខ្លាំងដើម្បីសន្សំសំចៃថាមពលរបស់ពួកគេនៅពេលចុះខ្សោយ ប្រព័ន្ធភាពស៊ាំរបស់ពួកគេក្នុងកំឡុងខែត្រជាក់បំផុត ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

នេះបើយោងតាមក្រុមមកពីសាកលវិទ្យាល័យ Lund បាននិយាយថា សកម្មភាពបែបនេះនឹងធ្វើឲ្យពួកគេ ប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែធ្វើឲ្យពួកគេកាន់តែ មានថាមពលដែលអាចជួយបានផងដែរនៅពេល ប្រមាញ់ចំណី។ អ្នកស្រាវជ្រាវស៊ុយអែតបានពិនិត្យភាពខ្លាំង នៃប្រព័ន្ធភាពស៊ាំនៃសត្វឥន្ទ្រី Svalbard Rock រស់នៅឆ្ងាយបំផុត នៅតំបន់អាក់ទិកនៃបក្សីដីណាមួយ សម្រាប់ការសិក្សា។

សមត្ថភាពនេះមើលទៅដូចជា មានសារសំខាន់ជាពិសេសក្នុងរយៈពេល៥ខែត្រជាក់បំផុតនៃឆ្នាំ នៅពេលដែលគ្មានពន្លឺថ្ងៃ ចាប់ពីខែតុលាដល់ខែមីនា។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Lund ដឹកនាំដោយវេជ្ជបណ្ឌិត Andreas Nord បានរកឃើញថា សត្វបក្សីត្រូវបានប្រើក្នុងបរិយាកាសលំបាកខ្លាំងនោះនេះ គឺជាយន្តការមួយ ដែលអាចទ្រទ្រង់បាន៕

Most Popular

To Top