បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការព្រមានថា ខ្លួននឹងចាត់វិធានការប្រឆាំងវិញ ប្រសិនបើសហរដ្ឋអាមេរិកទទូចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ខ្លួន ពាក់ព័ន្ធរឿងទីក្រុងហុងកុង បន្ទាប់ពីមានការនិយាយដ៏ថ្មីបំផុតពីទីក្រុងវ៉ាស៊ីនតោន ស្តីពីភាពអាចមានទណ្ឌកម្ម ជុំវិញច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកសារព័ត៌មាននៅក្នុងអំឡុងសន្និសីទកាសែតមួយថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិចិន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិនរូបនោះ បានមានប្រសាសន៍បន្តទៀតថា ទីក្រុងប៉េកាំងដាក់ការតវ៉ាដ៏ខ្លាំងក្លាចំពោះទីក្រុងវ៉ាស៊ីនតោន ជុំវិញការថ្លែងរបស់របស់លោក Robert O’Brien ជាទីប្រឹក្សាសន្តិសុខជាតិសេតវិមាន ដែលថា ច្បាប់នសន្តិសុខសម្រាប់ទីក្រុងហុងកុង អាចនឹងនាំឲ្យមានទណ្ឌកម្មសហរដ្ឋអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង