ចិន ៖ ការបំពុលបរិយាកាស បានធ្លាក់ចុះនៅប្រទេសចិន ដែលចាប់ផ្តើមនាខែកុម្ភៈ នៅពេលដែលប្រទេសនេះ បានអនុវត្តការបិទទ្វារ ដោយសារការពារ មេរោគកូរ៉ូណានេះ ប៉ុន្តែទិន្នន័យថ្មី បានបង្ហាញថា ការសាយភាយ បានស្ទុះងើបឡើងវិញ ចាប់តាំងពីការបញ្ជា ត្រូវបានដកចេញកាលពីខែមេសា នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទីភ្នាក់ងារអវកាសណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានចេញផ្សាយរូបភាពបង្ហាញ ពីកម្រិតអាសូត ពីយានយន្ត និងរោងចក្រឧស្សាហកម្ម បានវិលត្រឡប់មករកសភាពដើមវិញ ហើយនៅពេលនេះសម្រាប់ឆ្នាំនេះ ។ ទោះបីជាមានការ ធ្លាក់ចុះធម្មតា នៅក្នុងប្រទេស បន្ទាប់ពីរដូវវិស្សមកាល ក៏ដោយការឡើងកម្តៅ តាមបែបប្រពៃណី ត្រូវបានពន្យារពេល ដោយសារតែមេរោគ ហើយបន្តស្ថិតនៅក្រោម និន្នាការរយៈពេលវែង រហូតដល់ចុងខែមុន ។
ទោះជាយ៉ាងណា ក៏ដោយអ្នកវិទ្យាសាស្ត្រ បានព្យាករណ៍ថា ការធ្វើឲ្យប្រសើរឡើង នូវគុណភាពខ្យល់ទំនងជាមិនមានទេ ព្រោះសកម្មភាពមនុស្ស ត្រូវបានរំពឹងថា នឹងវិលត្រឡប់មកវិញ។ ការបំពុលបរិយាកាស បានធ្លាក់ចុះ គួរឲ្យកត់ សម្គាល់ នៅក្នុងប្រទេសចិន បានចាប់ផ្តើម កាលខែកុម្ភៈ នៅពេលប្រទេសនេះ បានបង្ខំឲ្យមនុស្សរាប់លាននាក់ ចូលទៅក្នុងផ្ទះរបស់ពួកគេ ជាមួយនឹងក្តីសង្ឃឹម ក្នុងការកំណត់ការរីករាលដាល នៃមេរោគនេះ ។
ការបញ្ជាក៏តម្រូវឲ្យ រោងចក្របិទទ្វារ តម្រូវការអគ្គិសនី និងកាត់បន្ថយការដឹកជញ្ជូន សាធារណៈនៅតាមទីក្រុងធំ ៗ ។ ក្នុងអំឡុងពេលនេះអង្គការណាសា និង ESA បានប្រើផ្កាយរណបត្រួតពិនិត្យ ការបំពុលបរិស្ថាន ដើម្បីតាមដានការថយចុះ នៃអាសូតឌីអុកស៊ីត នៅក្នុងប្រទេសចិន ដែលចាប់ផ្តើមពីខែកុម្ភៈ និង ត្រឡប់មកវិញ២ខែមុន៕
ដោយ៖លី ភីលីព