បរទេស៖ យោងតាមមន្ទីរបញ្ចកោណ បានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងអារ៉ាប៊ីសាអូឌីត កំពុងតែធ្វើសមយុទ្ធរួមគ្នា នៅលើនិងជុំវិញកោះ Karan និងកោះ Kurayn ដែលស្ថិតនៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីត នាសប្ដាហ៍នេះ។
ទីបញ្ជាការកណ្ដាល របស់កងកម្លាំងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នៅថ្ងៃចន្ទសប្ដាហ៍នេះថា ការហ្វឹកហាត់ ដែលបានចាប់ផ្តើមឡើង នៅថ្ងៃអាទិត្យ និងប្រព្រឹត្តទៅ រហូតដល់ថ្ងៃសៅរ៍នោះ គឺត្រូវបានធ្វើឡើង ក្រោយសមយុទ្ធស្រដៀងគ្នាមួយ តែមានរយៈពេលខ្លីជាង ដែលត្រូវបានធ្វើឡើង នៅចុងខែមេសា។
ក្រៅពីនោះ អង្គភាពកងទ័ពអាមេរិក និងអារ៉ាប៊ីសាអូឌីត ក៏កំពុងតែគ្រោង បង្កើតកន្លែងបំពាក់អាវុធ និងចាក់ប្រេង សម្រាប់ឲ្យយន្តហោះ ចាក់ប្រេងផងដែរ ហើយនោះគឺជាការពង្រីកអង្កត់ផ្ចិត ប្រយុទ្ធដែនអាកាស និងឲ្យអាចបើកប្រតិបត្តិការបន្ត នៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង


