វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរបញ្ចកោណបាន ឲ្យដឹងនៅថ្ងៃអង្គារនេះថា កម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច និងរារាំងរាល់សត្រូវទាំងអស់ រួមទាំងប្រទេសកូរ៉េខាងជើងដែលមានសក្តានុពល ផងដែរ។
បច្ចុប្បន្នលោក Drew Walter ដែលបំពេញមុខងារជាអនុលេខាធិការក្រសួងការពារជាតិ សម្រាប់បញ្ហានុយក្លេអ៊ែរបានលេីកឡេីងថាសហរដ្ឋអាមេរិក ដឹងអំពីទំហំស្តុកនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយវាមិនមានទំហំដូចប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ដទៃទៀតនោះទេ។
លោកបញ្ជាក់ថា“ ខ្ញុំគិតថាក្រសួងការពារជាតិបានមានទស្សនៈថាកងកម្លាំងនុយក្លេអ៊ែររបស់យើង នៅពេលពួកគេមាន ហើយត្រៀមខ្លួន និងរឹងមាំនិងរារាំងរាល់ សត្រូវទាំងអស់មិនថាមកពីប្រទេសរុស្ស៊ី ប្រទេសចិន និងចំពោះប្រទេសកូរ៉េខាងជើង ឬអ៊ីរ៉ង់នោះទេ” ។ ដូចគ្នានេះដែរពួកគេធានាដល់សម្ព័ន្ធមិត្តមិនថា នោះជាអង្គការណាតូ ឬកូរ៉េខាងត្បូង ឬជប៉ុន៕ដោយ ឈូក បូរ៉ា


