តូក្យូ ៖ ប្រទេសជប៉ុន បានអនុម័តច្បាប់ថ្មីមួយ ដោយតម្រូវឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្សៗ មានតម្លាភាពដោយស្រប នឹងប្រទេសដទៃទៀត ក្នុងបទប្បញ្ញត្តិតឹងរ៉ឹង ជាងមុនលើក្រុមហ៊ុន ឧស្សាហកម្មធំ ៗ ដូចជា Google LLC និង Amazon.com យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនដែលធ្វើ ប្រតិបត្តិការគេហទំព័រ និងកម្មវិធីអេឡិចត្រូនិច នឹងតម្រូវឲ្យដាក់របាយការណ៍ ស្តីពីការអនុវត្តអាជីវកម្ម របស់ពួកគេជារៀងរាល់ឆ្នាំ ទៅក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម បន្ទាប់ពីច្បាប់នេះចូលជាធរមាន ហើយទំនងជានៅនិទាឃរដូវឆ្នាំក្រោយ ។ ក្រោយពីទទួលបានរបាយការណ៍ក្រសួង នឹងស្នើសុំយោបល់ពីអាជីវករ ធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយលទ្ធផល ។
ច្បាប់ដោះស្រាយការ ព្រួយបារម្ភថា ក្រុមហ៊ុនទំាងនេះកំពុងទាញ យកប្រយោជន៍ពីឥទ្ធិពល ទីផ្សាររបស់ពួកគេ ដើម្បីធ្វើបាបឈ្មួញ ដែលផ្តល់ទំនិញនៅលើវេទិកា របស់ពួកគេក្នុងករណីខ្លះផ្លាស់ប្តូរ លក្ខខណ្ឌដោយគ្មាន ការព្រមាន។ ការព្រួយបារម្ភបែបនេះបានកើនឡើងខ្ពស់ក្នុងកំឡុងពេលនៃការឆ្លងរាតត្បាតមេរោគកូរ៉ូណា ដោយសារតែសំណើរបស់រដ្ឋាភិបាល សម្រាប់ប្រជាជននៅផ្ទះបានជំរុញ ការលក់តាមអ៊ីនធើណេត។
បញ្ជីនៃក្រុមហ៊ុន បានស្ថិតក្រោមច្បាប់នឹងត្រូវ បានបញ្ចប់នៅរដូវក្តៅនេះគេរំពឹងថា នឹងរួមបញ្ចូលក្រុមហ៊ុន Google, Amazon, Facebook និង Apple រួមជាមួយក្រុមហ៊ុនជប៉ុន ដូចជាក្រុមហ៊ុន Rakuten Inc និងក្រុមហ៊ុន Yahoo Japan Corp៕
ដោយ៖លី ភីលីព